សូមមេត្តាបញ្ជាក់ពីពត៌មានរបស់លោកអ្នក បន្ទាប់មកទៀតក្រុមការងារយើងខ្ញុំនឹងធ្វើការទំនាក់ទំនងទៅលោកអ្នក

ពត៌មានសម្រាប់ទំនាក់ទំនង
ពត៌មានបន្ថែមអំពីការប្រជុំ
ការស្នើរសុំ
លក្ខខន្តិក:

លក្ខខន្តិក: សម្រាប់ការជួលទីតាំងនៅឯក្រុមហ៊ុនស្ពែស៊ាណែត ត្រូវបានចងក្រងឡើងសម្រាប់អ្នកដែលជាអតិថិជន ក្នុងការធ្វើសហការ និង គោរពនូវលក្ខខន្តិក:ទូទៅ។​ ក្រុមហ៊ុនស្ពែស៊ាណែតនឹងមិនទទួលខុសត្រូវចំពោះអតិថិជនណាដែលមិនបានគោរពនិងអានគោលការណ៍របស់យើងខ្ញុំ ដែលបានចែងដូចខាងក្រោម៖

  • អតិថិជនត្រូវធ្វើការបំពេញបែបបទស្នើរសុំជាមុនសិន មុននឹងធ្វើការកក់។
  • តម្លៃនៃការជួលមានតម្លៃស្មើនឹងកន្លះថ្ងៃ បើទោះបីការកក់របស់លោកអ្នកត្រឹមតែមួយម៉ោងឬពីរម៉ោងក៏ដោយ។
  • ស្ពែស៊ាណែតនឹងកំណត់យក ៣០% នៃការចំនាយទាំងអស់ ប្រសិនបើមានការលុបចោលមុនប្រាំពីរថ្ងៃមុនថ្ងៃកម្មវិធី, ៥០% តិចជាង ៧ថ្ងៃ នៃថ្ងៃកម្មវិធី និង ១០០% សម្រាប់ការចំនាយទាំងអស់នៅថ្ងៃកម្មវិធី។
  • អតិថិជនគឺមិនត្រូវបានអនុញ្ញាតអោយយកវត្ថុឬឧបករណ៍គ្រោះថ្នាក់ផ្សេងៗចូលមកក្នុងអគារ DTT នោះទេ, អតិថិជនត្រូវរក្សារបស់មានតម្លៃផ្ទាល់ខ្លួន,ស្ពែស៊ាណែតមិនទទួលខុសត្រូវចំពោះការបាត់បង់ឬខូចខាតនោះឡើយ។
  • អតិថិជនត្រូវធ្វើការរក្សាទីកន្លែង សម្ភារ:ប្រជុំផ្សេងៗ និង ទីក ន្លែងប្រើប្រាស់រួម កំឡុងពេលកក់ទុក ដោយខ្លួនឯង ឬអតិថិជនត្រូវតែធ្វើការសង ប្រសិនបើករណីមានការខូចខាតឬបាត់បង់។
  • នៅក្នុងអំឡុងពេលនៃកិច្ចសន្យាជួលអតិថិជនមានសិទ្ធិប្រើប្រាស់ផ្តាច់មុខនូវទីតាំងដែលបានជួល។ សមាជិកក្រុម បុគ្គលិក ដែគូអាជីវកម្មរបស់អ្នកអាចប្រើប្រាស់ទីតាំងរៀងរាល់ថ្ងៃក្នុងម៉ោងធ្វើការ។ អតិថិជនត្រូវប្រើប្រាស់បរិវេណសម្រាប់ប្រតិបត្តិការអាជីវកម្មដែលត្រូវបានអនុញ្ញាតដោយច្បាប់វិធាននិងបទបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈការដាក់ស្នើរទម្រង់បែបបទ អតិថិជនយល់ស្របក្នុងការអាន យល់ និង សន្យាគោរព តាមលក្ខខណ្ឌដែលបានចែងខាងលើ។ ប្រសិនបើអតិថិជនប្រព្រឹត្តបទល្មើសខុសពីអ្វីដែលបានចែងខាងលើ អតិថិជនត្រូវទទួលទោសទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

* ចំណាំ៖ ទម្រង់បែបបទស្នើរសុំនេះ នឹងត្រូវបានធ្វើការឆ្លើយតបក្នុងថ្ងៃដែលអ្នកបានធ្វើការស្នើរសុំ។

សូមកែប្រែកំហុសដូចខាងក្រោម :
  • {{ error }}