ក្រុមការងាររបស់ពួកយើង​

យើងជាសហគមន៍តែមួយ តែងមានគោលគំនិត និង មហិច្ចតាតែមួយ ក្នុងការសម្រេចកិច្ចការផ្សេងៗ តែងស្ថិតក្រោមដំបូលតែមួយ។ ទីកន្លែងធ្វើការនិងមនុស្សជុំវិញពួកយើងបានមានឥទ្ធិពលដល់ពួកយើងក្នុងការធ្វើសកម្មភាព ការរីកចម្រើន និងប្រសើរឡើងជាងមុន។

Va Kora

សហស្ថាបនិក​

មានស្រុកកំណើតនៅប្រទេសកម្ពុជា ឆ្នាំកំណើត 1986។​ហើយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ The University of Electro-Communications (UEC ) ។ គាត់បានធ្វើការនៅក្រុមហ៊ុន Rakuten ហើយសម្រេចចិត្តត្រលប់មកប្រទេសកំណើតរបស់គាត់វិញ ដោយបានបង្កើតក្រុមហ៊ុន Airxpress ជាមួយលោក Aoki ។ បេសកកម្មផ្ទាល់ខ្លួនរបស់គាត់គឺ “នាំកម្ពុជាទៅកាន់ពិភពលោក!

Wataru Aoki

សហស្ថាបនិក​

មានស្រុកកំណើតនៅអូសាកា ឆ្នាំកំណើត1982 ។ បញ្ចប់ការសិក្សាពីសកលវិទ្យាល័យKobe Pharmaceutical University និងធ្លាប់មានបទពិសោធន៍នៅក្រុមហ៊ុនឱសថមួយដែលមានបទពិសោធន៍ជាឱសថការី។ លោកបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ 2015 ដើម្បីបំពេញក្តីសុបិន្តនៃការធ្វើការនៅក្រៅប្រទេស។ ដោយលោកបានបង្កើតអង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះថាAct of Unity ដែលផ្តល់ការថែទាំសុខភាពសម្រាប់មនុស្សដែលមានចំណូលទាប។ នៅឆ្នាំ 2015 លោកក៏បានចូលរួមជាមួយលោក វ៉ា កូរ៉ាដើម្បីបង្កើតក្រុមហ៊ុន Airxpress និងជាកន្លែងដើម្បីភ្ជាប់ទេពកោសល្យវ័យក្មេងកម្ពុជាជាមួយនឹងប្រទេសជប៉ុន។

Ms. Shelly

ប្រធានគ្រប់គ្រងផ្នែកទីតាំង​និងព្រឹត្តិការណ៍​

ក្រៅពីបានទទួលបរិញ្ញាប័ត្រផ្នែកទំនាក់ទំនងអន្តរជាតិ Shelly បានធ្វើការរៀបចំផែនការព្រឹត្តិការណ៍និងគម្រោងសហគមន៍រយៈពេល 5 ឆ្នាំទាំងនៅលើឆាកជាតិនិងអន្តរជាតិ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំរបស់នាង។ នាងដឹងនិងយល់អំពីការរៀបចំទីកន្លែងនិងគ្រប់គ្រងព្រឹត្តិការណ៍នានា ប្រកបដោយវិជ្ជាជីវៈនិងលទ្ធផលល្អ។ លើសពីនេះទៅទៀតនាងគឺតែងតែជាប្រភពនៃការកសាងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ។

Ms. Hana

អ្នកឯកទេសផ្នែកធនធានមនុស្ស (ទេពកោសល្យ)​

មានដើមកំណើតមកពីភូមិភាគអាគ្នេយ៍នៃប្រទេសកម្ពុជា នាងបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Teikyoនៃប្រទេសជប៉ុន ។ នាងបានត្រលប់មកប្រទេសកម្ពុជាវិញ ហើយបានចូលបំពេញការងារជាមួយក្រុមហ៊ុន SpaciaNet Co. , Ltd. នៅឆ្នាំ 2019 ក្នុងនាមជាអ្នកឯកទេសផ្នែកធនធានមនុស្ស។ នាងមានគោលបំណងគាំទ្រទេពកោសល្យវ័យក្មេងរបស់កម្ពុជាដើម្បីបង្កើតបរិយាកាសការងារប្រកបដោយភាពសប្បាយរីករាយនិងការសហការគ្នាទៅវិញទៅមក។

Ms. Taylor

អ្នកសម្របសម្រួលផ្នែកទីតាំងនិងព្រឹត្តិការណ៍​

មានភូមិកំណើតនៅជនបទ ប៉ុន្តែនាងមានសុបិនធំ។ បច្ចុប្បន្ននាងកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តនៃប្រទេសកម្ពុជា។ ក្នុងអំឡុងពេលធ្វើការក្រៅម៉ោងសិក្សា នាងចូលចិត្តធ្វើការងារស្ម័គ្រចិត្តដែលផ្តោតលើការរៀបចំព្រឹត្តិការណ៍និងគម្រោងសហគមន៍ ក៏ដូចជាវាជាជំនាញរបស់នាងផងដែរ។ ដោយមានជំនាញនិងសមត្ថភាព ក្នុងការដឹកនាំរបស់នាង នាង ជំរុញនិងលើកទឹកចិត្តដល់ស្ត្រី ផ្សេងទៀតក្នុងការរៀបចំគម្រោង ព្រឹត្តិការណ៍ កម្មវិធីនានា និងក្លាយជាមេដឹកនាំគំរូនៅក្នុងសហគមន៍របស់ពួកគេ។

Ms. Jeffery

អ្នកសម្របសម្រួលផ្នែកទំនាក់ទំនងសាធារណៈ

Jefferyមានដើមកំណើតនៅភ្នំពេញ។នាងបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាភាសាចិនតាំងពីឆ្នាំ ២០១៥។ បច្ចុប្បន្ននាងជានិស្សិតឆ្នាំទី ១ នៅមជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគារ CBS ផ្នែកគ្រប់គ្រងធនាគារ។ Jeffery បានចូលបម្រើការងារនៅSpacianetក្នុងឆ្នាំ២០១៩។ដោយសារសមត្ថភាពខាងភាសាបរទេសធ្ងើឱ្យនាងក្លាយជាអ្នកសម្របសម្រួលផ្នែកទំនាក់ទំនងសាធារណៈ។នាងមើលឃើញថាថាមពលរបស់យុវជនជំនាន់ក្រោយជាកម្លាំងសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមានហើយនាងជឿជាក់ថាក្តីសុបិន្តទាំងអស់នឹងក្លាយជាការពិតប្រសិនបើយើងមានភាពក្លាហានដើម្បីតាមរក និង សម្រេចវា។

Ms. Lee Maa

គណនេយ្យករ

Lee Maa បានចូលបម្រើការងារនៅ SpaciaNet នៅដើមខែមករាឆ្នាំ ២០២០ ក្នុងនាមជាគណនេយ្យករដែលទទួលខុសត្រូវលើការងារផ្នែកគណនេយ្យយរួមមានការរៀបចំនិងអនុវត្តកំណត់ត្រាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ បច្ចុប្បន្ននេះនាងជានិស្សិតឆ្នាំទី ៤ នៅសាលាអន្តរជាតិ ខេមអេត។ នាងតែងផ្តល់នូវរបាយការណ៍ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពសម្រាប់ក្រុមហ៊ុនរបស់យើង។ ក្រៅពីនេះនាងមានចំណាប់អារម្មណ៍ខ្ពស់ ក្នុងការស្វែងយល់ពីវប្បធម៌របស់ប្រទេសជប៉ុន។

Mr. Sovannda

អ្នកកែសម្រួលគេហទំព័រ

Sovannda កើតនៅឆ្នាំ ១៩៩៨។ គាត់គឺជានិស្សិតថ្នាក់បរិញ្ញាបត្ររងនៅភីអិនអិនស៊ីសម្រាប់ការបង្កើតកម្មវិធី WEP ។ បច្ចុប្បន្ន ធ្វើការជាអ្នកកែសម្រួលគេហទំព័រដែលមានជំនាញខាងប្រព័ន្ធទិន្នន័យនៅ SpaciaNet ។ គាត់ក្លាយជាធនធានមួយដែលបង្កើនប្រសិទ្ធភាពក្នុងការរៀបចំគេហទំព័រយ៉ាងល្អដែលងាយស្រួលសម្រាប់អ្នកប្រើប្រាស់។ លោកជឿជាក់ថាការសោភ័ណភាព និង សុវត្ថិភាពនៃគេហទំព័រនឹងរួមចំណែកក្នុងការរីកចម្រើនរបស់ក្រុមហ៊ុន។

Mrs. Luch Sokheurn

ប្រធានគ្រប់គ្រងផ្នែកសម្អាត​

ពួកយើងពិតជាសប្បាយចិត្តនិងមានសេចក្តីអំណរអរគុណដល់អ្នកមីងសុខឿននៅក្នុងក្រុមហ៊ុនរបស់ពួកយើង គាត់បានធ្វើការយ៉ាងស្វាហាប់ដើម្បីធានាបានថា ពួកយើងគ្រប់គ្នាមានបរិយាកាសការងារល្អនិងបរិវេណប្រកបដោយផាសុកភាព។ អ្នកមីងជឿជាក់ថា ការដែលមានបរិយាកាសការងារល្អនិងមានផាសុកភាពល្អនិងបង្កើតលទ្ធផលខ្ពស់ផ្លែផ្កាសម្រាប់បុគ្គលខ្លួនឯងផ្ទាល់ ក៏ដូចជាក្រុមហ៊ុនផងដែរ។