កម្រងសំណួរ

តើអាចធ្វើការកក់ទុកតាមរបៀបណា?

លោកអ្នកអាចធ្វើការកក់ទុកទីតាំងរបស់យើងខ្ញុំតាមរយ:គេហទំព័រស្ពែស៊ាណែត​ឬ​គេហទំព័រហ្វេសបុក។

ប្រសិនបើជួល ១ ឬ ២ ម៉ោង តើមានតម្លៃប៉ុន្មាន?

សម្រាប់ការកក់រយ:ពេលត្រឹមតែ ១ ឬ ២ ម៉ោង ត្រូវបានសន្មតថាជាកន្លះថ្ងៃ តម្លៃស្មើពាក់កណ្តាលដែលមានក្នុងខិតបណ្ណ។

តើអ្វីជាគោលការណ៍ការលុបចោល?

ស្ពែស៊ាណែត​នឹងធ្វើការផាកពិន័យចំនួន៣០%សម្រាប់ប្រាក់ទូទាត់ទាំងអស់ប្រសិនបើការលុបចោលមានរយ:ពេល៧ថ្ងៃមុនឬកម្មវិធី​តែម្តង។ ៥០%នៃប្រាក់ចំនាយទាំងអស់ប្រសិនបើការកក់ត្រូវបានលុបចោលតិចជាង៧មុនថ្ងៃកម្មវិធី​និង ១០០% សម្រាប់ការលុបចោលថ្ងៃកម្មវិធីតែម្តង។​

តើបន្ទប់នឹងរៀបចំជាមុនដែរឬទេ?

ពិតប្រាកដណាស់ បន្ទប់ប្រជុំរបស់លោកអ្នកនឹងត្រូវបានរៀបចំរួចរាល់។ លោកអ្នកគ្រាន់តែមកដល់និងរៀបចំកិច្ចប្រជុំតែប៉ុណ្ណោះ។

តើមានការពិភាក្សាផ្នែកការរៀបចំកម្មវិធីដែរឬទេ?

ក្រុមការងាររបស់យើងសូមផ្តល់នូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់ការប្រឹក្សាយោបល់អំពីរបៀបនៃការរៀបចំកម្មវិធប្រកបដោយវិជ្ជាជីវ:និងលទ្ធផលល្អ។

តើមានប្រធានបទណាមួយដែលត្រូវបានហាមប្រាមមិនអោយជជែកដែរឬទេ?

ប្រសិនបើប្រធានបទណាដែលវាពាក់ព័ន្ធជាមួយការរើសអើងពូជសាសន៍ ការរើសអើង ឬក៏ចលនាដែលប្រើអំពើហិង្សា ប្រធានបទទាំងនេះមិនត្រូវបានអនុញ្ញាតឡើយ។

តើអ្នកមានន័យដូចម្តេចនៃការមានអគ្គីសនីរហូតនៅទីតាំងអ្នក?

កំឡុងពេលកម្មវិធី,ការដែលមានថាមពលគ្រប់គ្រាន់ វានឹងធ្វើអោយកិច្ចប្រជុំប្រកបដោយប្រសិទ្ធភាព។ ដូច្នេះហើយ ទើបស្ពែស៊ាណែត​ធ្វើការយកចិត្តទុកដាក់ទៅលើទៅភាពជោគជ័យលើកិច្ចប្រជុំសន្និសីទកាសែត​ ដែលជាតម្រូវការរបស់អ្នកនៅទីតាំងពួកយើង។

តើមានកន្លែងចតយានយន្តដែរឬទេ?

ចា/បាទ,លោកអ្នកអាចធ្វើការចតយានយន្តរបស់លោកអ្នកនៅទីតាំងDTT ឬ មុខអគាររៀបការA កំឡុងពេលកិច្ចប្រជុំ។

តើក្រុមហ៊ុនរបស់អ្នកស្ថិតនៅទីណា?

ស្ពែស៊ាណែតមានទីតាំងនៅទីក្រុងកេាះពេជ្រ​ ជានទី១៥​ អគារ DTT Tower តាមដងវិថីសុភមង្គល កេាះពេជ្រ ភ្នំពេញ​ កម្ពុជា។

តើមានបន្ទប់ទំនេរសម្រាប់មើលក្មេងកំឡុងពេលប្រជុំដែរឬទេ?

ទេ! ប៉ុន្តែអ្នកអាចកក់បន្ទប់ផ្សេងទៀត ហើយពួកយើងនឹងគិតថ្លៃជួលតាមតម្រូវការរបស់លោកអ្នក។

មុនពេលចាប់ផ្តើមកម្មវិធី​​ តើខ្ញុំអាចជជែកពីអ្វីដែលខ្ញុំចងបានដែរឬទេ?

អ្នកអាចមើលតាមរយះគេហទំព័ររបស់ពួកយើង website-spaciaNet.com រួចចុចលើប្រអប់​ឆាត។​ បន្ទាប់មកក្រុមការងាររបស់ពួកយើងនឹងជួយអ្នកដែលអាចធ្វើទៅបាន​ ឬ​អ្នកអាចទាក់ទងលើសេចក្តីប្រកាសបិទតាមបន្ទប់ប្រជុំ។

ក្នុងអំឡុងពេលកម្មវិធី​​ តើខ្ញុំអាចនិយាយពីបញ្ហាភ្លាមដោយរបៀបណា?

អ្នកអាចមើលតាមរយះគេហទំព័ររបស់ពួកយើង website-spaciaNet.com រួចចុចលើប្រអប់​ឆាត។​ បន្ទាប់មកក្រុមការងាររបស់ពួកយើងនឹងជួយអ្នកដែលអាចធ្វើទៅបាន​ ឬ​អ្នកអាចទាក់ទងលើ សេចក្តីប្រកាស បិទតាមបន្ទប់ប្រជុំ។

បន្ទាប់ពីចប់កម្មវិធី​ តើខ្ញុំអាចនិយាយពីបញ្ហាភ្លាមដោយរបៀបណា?

សូមទាក់ទងក្រុមការងារពួកយើងនៅលើ សេចក្តីប្រកាស បិទតាមបន្ទប់ប្រជុំ។​​ ដូច្នេះទើបពួកយើងនឹងទៅជួបអ្នកសម្រាប់ពត៌មានបន្ថែម។

ត្រូវការជំនួយមែនទេ?​

សម្រាប់ពត៌មានបន្ថែម

ទំនាក់ទំនងលេខទូរស័ព្ទ៖

+៨៥៥​ ៩៣ ២៩៣ ៥២៥
+៨៥៥​ ៩៦ ៨៥៥ ៨៤៩៣
+៨៥៥ ៩៩ ៩៩៤ ៥៧៧

អ៊ីម៉ែល៖

theara.rin@spacianet.com / sovanney.lam@spacianet.com