Updates l Insights l News

Maximize your profit with our one-stop property management service!

Problem: Managing your own property can be a huge headache! You have to manage your listing on multiple sites, your customers, marketing, inspecting for damages of your property and the list goes onWe are the solution: SpaciaNet offers a one-stop property management service that will handle everything for you!Our service include:• Manage your property through our cutting-edge technology known as 'Proptech'• Manage your listing on multiple sites• Support client communication 24/7• Inspect and clean your property• Provide property renovation ideas• Manage and operate all processes of business on behalf of you (owner) including marketing valuation and advertising• and more...With our one-stop property management service, you can maximize profit by letting us take care of your property! Our Existing Partners: THE AUTHENTIC RESIDENCEThe Authentic Residence Apartment is a new luxury apartments located in the heart of Phnom Penh’s most stylish and young residential quarter.The apartments are designed to match international standards in terms of services.KVBC KVBC Building leading office space in Chroy Chongva, located in the heart of the rapidly developing capital. KVBC aims to offer event space with high quality and acceptable prize. GIA-Garden In the AirOur event space partner, GIA is located in Koh Pich City, the heart of Phnom Penh. 

កិច្ចសម្ភាសន៍ជាមួយ Lodosha

កាលពីសប្តាហ៍មុនSpaciaNetបានជជែកជាមួយនឹងក្រុមយុវជនAIESECដែលជាអតិថិជនទីតាំងព្រឹត្តិការណ៍របស់យើង។ ដោយឡែកអត្ថបទសប្តាហ៍នេះSpaciaNetនឹងបង្វែរអារម្មណ៍មិត្តអ្នកអានមកជួបជាមួយLodosha-ឡូដូស្យាដែលជាអតិថិជនជួលបន្ទប់ការិយាល័យរបស់យើងវិញម្តង។ SpaciaNetចង់ស្វែងយល់បន្ថែមពីពួកគាត់ដោយយើងសង្កេតឃើញថាពួកគាត់ធ្វើការងារយ៉ាងសកម្មជាមួយនឹងក្រុមហ៊ុនជប៉ុននិងឧស្សាហ៍ចែករំលែកពីវប្បធម៍របស់ប្រទេសជប៉ុននៅលើគេហទំព័រFacebookរបស់ពួកគាត់ផងដែរ។ខាងក្រោមនេះគឺជាកិច្ចសន្ទនារវាងSpaciaNetនិងសមាជិកក្រុមហ៊ុនLodoshaក្នុងគោលបំណងស្វែងយល់បន្ថែមពីការងាររបស់ពួកគាត់។ SpaciaNet៖ សួស្តីបង! ម៉ាលីណែត៖ ចាស សួស្តី! SpaciaNet៖ មុននឹងចាប់ផ្តើម សូមបងជួយណែនាំខ្លួនទៅកាន់មិត្តអ្នកអានរបស់យើងបន្តិចទៅ! ម៉ាលីណែត ៖ នាងខ្ញុំមានឈ្មោះ ម៉ាលីណែត ជាបុគ្គលិកផ្នែក ធនធានមនុស្ស និងគណនេយ្យនៃក្រុមហ៊ុន Lodosha-ឡូដូស្យា។ SpaciaNet៖ តើឡូដូស្យាជានរណា ហើយបង្កើតឡើងក្នុងគោលបំណងអ្វី? ម៉ាលីណែត៖ ឡូដូស្យា(LODOSHA Co., Ltd) គឺជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើង ដោយស្ថាបនិកខ្មែរ និងជប៉ុនដើម្បីជួយដល់យុវជនខ្មែរក្នុងការស្វែងរកការងារធ្វើនៅប្រទេសជប៉ុន និងក្រុមហ៊ុនជប៉ុនដែលមានបំណងស្វែងរកកម្លាំងពលកម្មពីប្រទេសកម្ពុជាតាមរយៈប្រព័ន្ធអ៊ិនធឺណេត។បើនិយាយឲ្យខ្លីទៅយើងប្រៀបបានទៅនឹងអ្នកសម្របសម្រួលនិងអ្នកប្រឹក្សាបេក្ខជនដែលពួកគាត់មានបំណងចង់ទៅធ្វើការនៅប្រទេសជប៉ុន។ ចក្ខុវិស័យរបស់យើង គឺយើងចង់ក្លាយទៅជាគេហទំព័រលេខ១ ក្នុងការផ្គត់ផ្គង់ធនធានមនុស្សប្រចាំប្រទេសកម្ពុជា។ SpaciaNet ៖ តើបងអាចប្រាប់បានទេថា ការងារទាំងនោះមានអ្វីខ្លះ? ម៉ាលីណែត៖ ការងារទាំងនោះមានច្រើន តែការងារដែលបងប្អូនប្រជាពលរដ្ឋខ្មែរពេញនិយមជាងគេនោះគឺមានដូចជាការងារខាងផ្នែកកសិកម្ម សំណង់ ថែទាំមនុស្សចាស់ជាដើម។ បងប្អូនអាចទទួលបានប្រាក់ឈ្នួលអតិប្បរមារក្នុងមួយម៉ោង៖ ក្នុងរង្វង់ចន្លោះពី ៧៩០យ៉េន (ប្រមាណ ៧,៤ដុល្លារ) ទៅ ១១១៣ យ៉េន (ប្រមាណ ១០.៤០ដុល្លារ) ទៅតាមតំបន់ និងទីក្រុងនីមួយៗ។ SpaciaNet៖ និយាយពីដំណើរការនៃការដាក់ពាក្យវិញ  តើបេក្ខជនត្រូវចំណាយពេលប៉ុន្មានទើបពួកគាត់អាចជាប់ជាស្ថាពរ? ម៉ាលីណែត៖ ជាទូទៅប្រហែលជា៦ខែដោយក្នុងនោះពួកគាត់ត្រូវបំពេញបែបបទតាមគេហទំព័រLodosha-ឡូដូស្យាដើម្បីឲ្យខាងក្រុមហ៊ុនជប៉ុនអាចមើលនូវជីវប្រវត្តិរបស់បេក្ខជន ដើម្បីស្វែងយល់ពីពួកគាត់មុននឹងធ្វើការសម្ភាសន៍។ក្រុមហ៊ុនយើងក៏ជួយហ្វឹកហាត់ពួកគាត់ក្នុងការត្រៀមឆ្លើយសំណួរវគ្គសម្ភាសន៍នេះផងដែរ។ បើសិនជាបេក្ខជនជាប់វគ្គសម្ភាសន៍ គាត់ត្រូវទៅពិនិត្យសុខភាព មុននឹងជាប់ជាស្ថាពរ។ SpaciaNet ៖ កន្លងមក តើឡូដូស្យាធ្លាប់ជួបប្រទះនឹងបញ្ហាអ្វីដែរឬទេ? ម៉ាលីណែត៖បញ្ហាដែលយើងឧស្សាហ៍ជួបប្រទះនោះគឺភាគច្រើនបងប្អូនជនជាតិខ្មែរយើងដែលមានបំណងចង់ទៅធ្វើការនៅប្រទេសជប៉ុនច្រលំថាយើងជាក្រុមហ៊ុនបញ្ចូនសិក្ខាកាមទៅប្រទេសជប៉ុនតែតាមពិតទៅពួកយើងមិនមែនជាក្រុមហ៊ុនបញ្ចូននោះទេ។ SpaciaNet ៖ ហេតុអ្វីបានជាក្រុមការងារបងជ្រើសរើសការិយាល័យនៅSpaciaNet ជាកន្លែងធ្វើការ? ម៉ាលីណែត៖ ចំនុចខ្លាំងរបស់ក្រុមការងារSpaciaNetគឺក្រុមការងារមានភាពរស់រាយរាក់ទាក់និងយកចិត្តទុកដាក់ខ្ពស់ទៅលើអតិថិជន។ពេលណាក្រុមការងារឡូដូស្យាជួបប្រទះទៅនឹងបញ្ហាយើងតែងតែទទួលបាននូវដំណោះស្រាយភ្លាមៗពីក្រុមការងារSpaciaNetដោយមិនចាំបាច់រង់ចាំយូរនោះទេ។ លើសពីនេះទៅទៀត គឺកន្លែងធ្វើការមានផាសុខភាព និងអនាម័យល្អ គួបផ្សំជាមួយនឹងទេសភាពដ៏ស្រស់ស្អាតទៀតផង។ ទាំងនេះគឺ ជាហេតុផលដែលក្រុមការងារយើង ជ្រើសរើសSpaciaNetជាទីតាំងការិយាល័យ។ SpaciaNet ៖ តើបងមានសារចុងក្រោយទៅកាន់មិត្តអ្នកអានរបស់យើងដែរឬទេ? ម៉ាលីណែត៖ អរគុណច្រើនSpaciaNetដែលបានរៀបចំកិច្ចសម្ភាសន៍មួយនេះឡើង។ ក្រុមការងារឡូដូស្យាកំពុងតែធ្វើការលើកម្មវិធីទូរស័ព្ទដៃដែលយើងផ្តោតសំខាន់ទៅលើភាសាបច្ចេកទេសជាភាសាជប៉ុនជួយសម្រួលដល់បងប្អូនជនជាតិខ្មែរដែលមានបំណងចង់ចេះភាសាបច្ចេកទេសទាំងនោះមុននឹងទៅបំរើការនៅប្រទេសជប៉ុន។ នៅពេលដែលកម្មវិធីទូរស័ព្ទដៃរបស់យើងធ្វើរួចរាល់យើងនឹងដាក់ឲ្យសាធារណៈជនប្រើប្រាស់ដោយមិនគិតថ្លៃឡើយ។ ដូចនេះកុំភ្លេចតាមដានគេហទំព័រFacebookរបស់យើងដើម្បីរង់ចាំដោនឡូតកម្មវិធីទូរស័ព្ទប្រើប្រាស់ទាំងអស់គ្នា។  Like គេហទំព័រ Facebook របស់ Lodosha Facebook 070 353 568

Is Co-Working Space The Future Of Workspace?

Over the last decade, Coworking Industry has experienced rapid growth. We believe the industry is also likely to be increasing collaboration and create a closer sense of community to drive success.

Sign up for newsletter

{{errors_name}}
{{errors_email}}