SpaciaNet៖ និយាយពីដំណើរការនៃការដាក់ពាក្យវិញ តើបេក្ខជនត្រូវចំណាយពេលប៉ុន្មានទើបពួកគាត់អាចជាប់ជាស្ថាពរ?
ម៉ាលីណែត៖ ជាទូទៅប្រហែលជា៦ខែដោយក្នុងនោះពួកគាត់ត្រូវបំពេញបែបបទតាមគេហទំព័រLodosha-ឡូដូស្យាដើម្បីឲ្យខាងក្រុមហ៊ុនជប៉ុនអាចមើលនូវជីវប្រវត្តិរបស់បេក្ខជន ដើម្បីស្វែងយល់ពីពួកគាត់មុននឹងធ្វើការសម្ភាសន៍។ក្រុមហ៊ុនយើងក៏ជួយហ្វឹកហាត់ពួកគាត់ក្នុងការត្រៀមឆ្លើយសំណួរវគ្គសម្ភាសន៍នេះផងដែរ។ បើសិនជាបេក្ខជនជាប់វគ្គសម្ភាសន៍ គាត់ត្រូវទៅពិនិត្យសុខភាព មុននឹងជាប់ជាស្ថាពរ។
SpaciaNet ៖ កន្លងមក តើឡូដូស្យាធ្លាប់ជួបប្រទះនឹងបញ្ហាអ្វីដែរឬទេ?
ម៉ាលីណែត៖បញ្ហាដែលយើងឧស្សាហ៍ជួបប្រទះនោះគឺភាគច្រើនបងប្អូនជនជាតិខ្មែរយើងដែលមានបំណងចង់ទៅធ្វើការនៅប្រទេសជប៉ុនច្រលំថាយើងជាក្រុមហ៊ុនបញ្ចូនសិក្ខាកាមទៅប្រទេសជប៉ុនតែតាមពិតទៅពួកយើងមិនមែនជាក្រុមហ៊ុនបញ្ចូននោះទេ។
SpaciaNet ៖ ហេតុអ្វីបានជាក្រុមការងារបងជ្រើសរើសការិយាល័យនៅSpaciaNet ជាកន្លែងធ្វើការ?
ម៉ាលីណែត៖ ចំនុចខ្លាំងរបស់ក្រុមការងារSpaciaNetគឺក្រុមការងារមានភាពរស់រាយរាក់ទាក់និងយកចិត្តទុកដាក់ខ្ពស់ទៅលើអតិថិជន។ពេលណាក្រុមការងារឡូដូស្យាជួបប្រទះទៅនឹងបញ្ហាយើងតែងតែទទួលបាននូវដំណោះស្រាយភ្លាមៗពីក្រុមការងារSpaciaNetដោយមិនចាំបាច់រង់ចាំយូរនោះទេ។ លើសពីនេះទៅទៀត គឺកន្លែងធ្វើការមានផាសុខភាព និងអនាម័យល្អ គួបផ្សំជាមួយនឹងទេសភាពដ៏ស្រស់ស្អាតទៀតផង។ ទាំងនេះគឺ ជាហេតុផលដែលក្រុមការងារយើង ជ្រើសរើសSpaciaNetជាទីតាំងការិយាល័យ។